(ហាណូយ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបគ្នាហើយនៅព្រឹក ថ្ងៃព្រហស្បតិ៍នេះ ជាកិច្ចចាប់ផ្ដើមជំនួបថ្ងៃទី២នៃកិច្ចប្រជុំកំពូលនៅឯសណ្ឋាគារ Hotel Metropole ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។