(វៀតណាម)៖ មេដឹកនាំអាមេរិក និងកូរ៉េខាងជើង ចូលរួមកិច្ចជំនួបនៅថ្ងៃនេះ ក្នុងប្រទេសវៀតណាម។ នាខណៈដែលមេដឹកនាំទាំងពីរដើរចូលបន្ទប់ប្រជុំ អ្នកយកព័ត៌មានម្នាក់ ឆ្មក់ឱកាសសួរសំណួរដ៏ក្តៅគគុកដែលមនុស្សភាគច្រើនចង់ដឹង នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
អ្នកសារព័ត៌មានរូបនោះ បានសួរថា តើលោកនឹងងាកទៅដើរតាមការប្តេជ្ញាចិត្តរបស់លោកក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េដែរឬទេ? «ទេ» នេះជាចម្លើយលោកត្រាំ។ សំណួរទីពីរបានសួរថា តើលោកគ្រោងនឹងប្រកាសបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េដែរឬទេ? ប្រធានាធិបតីរូបនេះបានឆ្លើយថា «យើងនឹងបានឃើញពីរឿងនេះ»៕