(ប៉ាគីស្ថាន)៖ ជនស៊ីវិល៤នាក់ ក្នុងនោះរួមមានកុមារ២នាក់ ត្រូវបានសម្លាប់ និង៧នាក់ផ្សេងទៀតរងរបួសនៅក្នុងការបាញ់ប្រហារគ្នា ទៅវិញទៅមករវាងទាហានឥណ្ឌា និងទាហានប៉ាគីស្ថាន នៅឯស្រុក Kotli នៃតំបន់កាស្មៀរផ្នែកដែលស្ថិតនៅក្រោមការគ្រប់គ្រង ដោយទីក្រុងអ៊ីស្លាម៉ាបាត។ នេះបើតាមមន្ត្រីប៉ាគីស្ថាន ដកស្រង់ការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងប្រាប់ Al Jazeera តាមទូរស័ព្ទ មន្ត្រីប៉ាគីស្ថានម្នាក់ លោក Nasrullah Khan បានបញ្ជាដូច្នេះថា៖ «មកទល់នឹងពេលនេះ មាន មនុស្ស៤នាក់បានស្លាប់ ហើយក្នុងចំណោមជនរងគ្រោះមានស្ត្រីម្នាក់ និងកូនរបស់គាត់២នាក់ ខណៈមនុស្ស៧នាក់ទៀតក៏បានរង របួសផងដែរ ក្រោយមានការបាញ់ប្រហារគ្នារវាងទាហានឥណ្ឌា និងទាហានប៉ាគីស្ថាននៅអង្គារសប្ដាហ៍នេះ»។
គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ កងកម្លាំងទ័ពអាកាសប៉ាគីស្ថានក៏បានអះអាងផងដែរថាខ្លួនបានបាញ់ទម្លាក់យន្ដហោះចម្បាំង ឥណ្ឌា២គ្រឿងដែលបានហោះចូលមកក្នុងដែនអាកាសរបស់ខ្លួននៅថ្ងៃពុធនេះ៕