(អ៊ីស្លាម៉ាបាដ)៖ វីដេអូពី​យោធាប៉ាគីស្ថានត្រូវ​បានចេញ​ផ្សាយហើយ ដោយ​ក្នុងនោះ​គឺជា​ពីឡុតជនជាតិ​ឥណ្ឌាម្នាក់ ដែលត្រូវបាន​កងកម្លាំងប៉ាគីស្ថាន​ចាប់ខ្លួនបាន ក្រោយពី​យន្តហោះចម្បាំងពីរគ្រឿងរបស់ឥណ្ឌាត្រូវបានបាញ់ទម្លាក់ និងមួយគ្រឿង​ក្នុង​ចំណោម​នោះបានធ្លាក់មកលើទឹកដីប៉ាគីស្ថាននាតំបន់កាស្មៀរ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន RT នារសៀលថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

បន្ថែមពីនេះ​​ក៏មានវីដេអូនៃការ​ធ្លាក់​យន្តហោះចម្បាំង​ឥណ្ឌា ដែលប៉ាគីស្ថាន​​បានបាញ់ និងធ្លាក់ទៅក្នុង​ទឹកដី​ឥណ្ឌាវិញ​ផងដែរ។ ដូច្នេះសូមទស្សនាវីដេអូ​នៃការចាប់ខ្លួន​អាកាសយានិក​ជនជាតិ ដែលកំពុងមាន​​របួសជាប់​ខ្លួន និងយន្តហោះចម្បាំង​ដែលឆាបឆេះ៖