(ហាណូយ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកដល់ប្រទេសវៀតណាម នៅថ្ងៃអង្គារ ម៉ោង៩៖១៥នាទី យប់នេះ ដើម្បីចូលរួមក្នុងជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមសេតវិមានដកស្រង់ការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
សេតវិមានបានបញ្ជាក់ទៀតថា យន្ដហោះ Air Force One របស់លោក ដូណាល់ ត្រាំ នឹងចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai International Airport នៃទីក្រុងហាណូយ ហើយបន្ទាប់មកទើបលោកធ្វើដំណើរចាកចេញឆ្ពោះទៅកាន់សណ្ឋាគារដែល គេរំពឹងទុកនោះគឺសណ្ឋាគារ JW Marriott។
គួរបញ្ជាក់ថា មេដឹកនាំលោក គីម ជុងអ៊ុន បានមកដល់ទីក្រុងហាណូយហើយ និងបានផ្ដើមបំពេញដំណើរទស្សនកិច្ចក្នុងស្ថានទូត កូរ៉េខាងជើង ប្រចាំរដ្ឋធានីមួយនេះរបស់វៀតណាម៕