(ហាណូយ)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ទីក្រុងហាណូយ នៃប្រទេសវៀតណាមហើយ នៅថ្ងៃអង្គារនេះ ដើម្បីត្រៀមជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងជំនួបកំពូលជាលើកទី ២ ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ។
ការធ្វើដំណើរមកដល់វៀតណាមរបស់លោក គីម ជុងអ៊ុន បានធ្វើឱ្យលោកក្លាយជាមេដឹកនាំកំពូលកូរ៉េខាងជើងទីពីរ ដែលបានមកបំពេញទស្សនកិច្ចមកកាន់ប្រទេសកុម្មុយនិស្ដនៅអាស៊ីអាគ្នេយ៍មួយនេះ ចាប់តាំងពីជីតារបស់លោកគឺ លោក គីម អ៊ីលស៊ុង ដែលបានមកជួបមេដឹកនាំវៀតណាមលោក ហូ ជីមីញ ក្នុងទីក្រុងហាណូយកាលពីឆ្នាំ១៩៥៨។
ខាងក្រោមនេះគឺជាកម្រងរូបភាពនៃដំណើរទស្សនកិច្ចរបស់លោក គីម អ៊ីលស៊ុង ក្នុងប្រទេសវៀតណាមពីថ្ងៃទី២៨ ខែវិចិ្ឆកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៥៨៖