(ហាណូយ)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើដំណើរមកដល់ប្រទេសវៀតណាមហើយនៅព្រឹកថ្ងៃអង្គារនេះ ដើម្បី ចូលរួមជំនួបកំពូលជាលើកទី២ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងជិះយន្ដហោះឆ្ពោះមកកាន់ទីក្រុង ហាណូយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
រថភ្លើងពិសេសរបស់លោក គីម ជុងអ៊ុន បានធ្វើដំណើរមកដល់ស្ថានីយរថភ្លើងទីក្រុង Dong Dang នៃខេត្ត Lang Son ប្រទេស វៀតណាមនៅព្រឹកមិញនេះ ក្រោយចំណាយពេលជិះលើរថភ្លើងជាង៦០ម៉ោង ក្នុងចំងាយផ្លូវ៤,៥០០គីឡូម៉ែត្រពីទីក្រុងព្យុងយ៉ាង ឆ្ពោះមកកាន់ទីក្រុងហាណូយ។ មេដឹកនាំកូរ៉េខាងជើងរូបនេះនឹងបន្តជិះរថយន្ដទៅកាន់ទីក្រុងហាណូយ ជាទីដែលលោកត្រូវជួប លោក ដូណាល់ ត្រាំពីថ្ងៃពុធរហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
ខាងក្រោមនេះគឺជាកម្រងរូបនៃការមកដល់របស់លោក គីម ជុងអ៊ុន៖