(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ យាងចូលរួមពិធីអបអរឱកាសខួប៣០ឆ្នាំនៃការគ្រងរាជ្យសម្បត្តិរបស់ទ្រង់។

២៖ លោក Rami Malek ឈ្នះពានរង្វាន់ Best Actor (តារាសម្តែងល្អបំផុតផ្នែកបុរស) សម្រាប់ខ្សែភាពយន្តហូលីវូដ Bohemian Rhapsody ​​​ក្នុង​ព្រឹត្តិការណ៍ Oscar ឬហៅថា Academy Awards លើកទី៩១។

៣៖ លោកស្រ្តី Olivia Colman ឈ្នះពានរង្វាន់ Best Actress (តារាសម្តែងល្អបំផុតផ្នែកស្រ្តី) សម្រាប់ខ្សែភាពយន្តហូលីវូដ The Favourite ​​​ក្នុង​ព្រឹត្តិការណ៍ Oscar ឬហៅថា Academy Awards លើកទី៩១។

៤៖ ពិព័រណ៍សត្វឆ្មា​​​របស់សមាគមន៍សត្វឆ្មាអន្តរជាតិ TICA ត្រូវរៀបចំឡើងនៅទីក្រុង Vancouver ប្រទេសកាណាដា។

 

៥៖ ក្រុមហ៊ុន Huawei បញ្ចេញស្មានហ្វូន Mate X ដែលអាចបត់អេក្រង់ និង​ប្រើប្រព័ន្ធ 5G បាន ក្នុងព្រឹត្តិការណ៍ MWC 2019 នៅ​ទីក្រុង​បាសេឡូណា ប្រទេសអេស៉្បាញ។

៦៖ មនុស្សទាំងអស់ត្រូវបានជួយសង្រ្គោះ ក្រោយពីសាឡង់មួយគ្រឿងបានឆាបឆេះ នៅលើផ្ទៃសមុទ្រនៃប្រទេសម៉ាឡេស៊ី​​។​

៧៖ ​បុរសម៉ាឡេស៊ីម្នាក់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ពីបទរត់ពន្ធបារី៦លានកញ្ចប់ចូលក្នុងប្រទេសអូស្ត្រាលី។