(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលជួបឧបនាយករដ្ឋមន្រ្តីចិន លោក Liu He នៅសេតវិមាន។
២៖ រដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡា៖ «យើងចង់បានតែសុខប៉ុណ្ណោះជាមួយអាមេរិក ហើយក៏ចង់ចរចាដោយសន្តិវិធីជាមួយបក្សប្រឆាំងដែរ»។
៣៖ នារីៗន៉េប៉ាល់ចូលរួមព្រឹត្តិការណ៍ «Pinkathon» ដែលរួមមានការហាត់ប្រាណឬការរត់ប្រណាំង នៅរដ្ឋធានីកាន់ត្មាន់ឌូ។
៤៖ រដ្ឋមន្រ្តីការពារជាតិអាមេរិកស្តីទី ទទួលជួបសមភាគីតួកគី នៅក្រសួងការពារជាតិ Pentagon។
៥៖ វេណេស៊ុយអេឡាចាប់ផ្តើមបិទព្រំដែនជាមួយកូឡុំប៊ីហើយ ដើម្បីរារាំងចេតនាមេបក្សប្រឆាំងដែលចង់ទៅដឹកជំនួយអាមេរិក ចូលមកក្នុងប្រទេសដោយផ្ទាល់។
៦៖ អ៊ីរ៉ង់បើកការធ្វើសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំ ពីឈូងសមុទ្រពែកទៅមហាសមុទ្រឥណ្ឌា នៅចំពោះមុខភាពតានតឹងជាមួយអាមេរិក។
៧៖ លោក ត្រាំ ប្រកាសជ្រើសតាំងអគ្គរដ្ឋទូតអាមេរិកប្រចាំកាណាដា សម្រាប់តំណែងអគ្គរដ្ឋទូតនៅអង្គការសហប្រជាជាតិ។