(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ពូជសត្វឃ្មុំយក្សធំជាងគេបំផុតនៅលើពិភពលោក ត្រូវបានគេប្រទះឃើញសាជាថ្មីនៅឯតំបន់ព្រៃដាច់ស្រយ៉ាលមួយ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ។

២៖ យានអវកាសជប៉ុន Hayabusa2 ចុះទៅដល់ផ្ទៃអាចម៍ផ្កាយ Ryugu ដើម្បីប្រមូលយកគំរូតាង ដែលនឹងត្រូវនាំមកកាន់ផែនដី។

៣៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បញ្ជាឲ្យបិទច្រកព្រំដែនជាមួយប្រេស៊ីល ជុំវិញបញ្ហាជំនួយមនុស្សធម៌។

៤៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បើកកិច្ចប្រជុំជាមួយ​នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅសេអ៊ូល ដើម្បីពង្រីក​កិច្ចសហប្រតិបត្តិការទ្វេភាគី។

៥៖ កូរ៉េខាងជើង​ប្រកាសអាសន្ន​អំពីវិបត្តិ​ស្បៀង​អាហារ ដោយសារ​តែគ្រោះ​ធម្មជាតិ និង​ទណ្ឌកម្ម​ពី UN។

៦៖ ក្រុមហ៊ុនផ្តល់សេវាទស្សនាភាពយន្តតាមអនឡាញ ប្រកាសពីការទិញសិទ្ធិភាពយន្តវិទ្យាសាស្រ្តខ្នាតធំរបស់ចិន The Wandering Earth ដើម្បីយកមកបម្រើអតិថិជន។

៧៖ ទីបំផុតយាន​រុករកឋានព្រះច័ន្ទ​របស់អ៊ីស្រាអែល ត្រូវបាញ់​ឡើងទៅទីអវកាស ​ដោយ​វានឹងទៅដល់​ព្រះច័ន្ទនៅអំឡុងខែមេសា។