(ប៉េកាំង)៖ ការិយាល័យស្ថិតិអូស្ត្រាលី (ABS) បានឱ្យដឹងថា ចិនបាននាំមុខប្រទេសនូវែលសេឡង់ ក្លាយជាប្រទេសទីមួយដែលមាន ប្រជាជនធ្វើទេសទរចណ៍កម្សាន្តទៅកាន់ប្រទេសអូស្រ្តាលី ច្រើនជាងគេបំផុត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាម ABS ភ្ញៀវទេសចរចិនបានធ្វើទេសចរណ៍រយៈពេលខ្លីចំនួន ១.៤៣ដងទៅកាន់ប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៨ ពោលគឺកើនឡើង ៦ភាគរយបើធៀបទៅនឹងឆ្នាំ២០១៧ ខណៈភ្ញៀវទេសចរមកពីប្រទេសនូវែលសេឡង់ បានធ្វើដំណើរកម្សាន្តតែ១.៣៨លានដងប៉ុណ្ណោះ។ បន្ថែមពីលើនេះ ABS ក៏បានឱ្យដឹងដែរថា នេះគឺជាលើកដំបូងបំផុតដែលចិនក្លាយជាប្រទេសឈរនៅលេខ រៀងទីមួយដែលមានប្រជាជនធ្វើដំណើរកម្សាន្ត ច្រើនជាងគេទៅកាន់ប្រទេសអូស្ត្រាលី បន្ទាប់ពីនូវែលសេឡង់ធ្លាប់ជាប់ចំណាត់ថ្នាក់នេះ ចាប់តាំងពីឆ្នាំ១៩៩៩មក៕
គួរបញ្ជាក់ថា ការិយាល័យស្ថិតិអូស្ត្រាលី (ABS) ក្នុងឆ្នាំ២០១៨ ភ្ញៀវទេចរណ៍ចិន ១.៤២លាននាក់បានចំណាយប្រាក់៨.១៨លានដុល្លារ នៅក្នុងប្រទេសអូស្ត្រាលី ដែលនេះប្រហាក់ហែលនឹងភ្ញៀវទេសចរណ៍ចិនបានចំណាយប្រាក់៥,៩១៥.៦ដុល្លារក្នុងមួយនាក់៕