(វ៉ាស៊ីនតោន)៖ សមាជិកសភាមួយរូបនៃសហរដ្ឋអាមេរិក គឺលោក អាន់ថូនី វៃណឺ (Anthony Weiner) ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ នៅក្នុងរដ្ឋម៉ាស្សាជូសេតស៍ (Massachusetts) ក្រោយពីលោកបានជាប់ឃុំខ្លួនរហូតដល់ ១៥ខែ ពីបទមានទំនាក់ទំនងមិនសមរម្យ ជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Weiner ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២១ខែ ក្រោយពីបានរកឃើញថា លោកបានផ្ញើសាររោលរាលឲ្យទៅក្មេងស្រីម្នាក់អាយុ ១៥ឆ្នាំ កាលពីឆ្នាំ២០១៧។ លោកបានជាន់ពន្ធនាគារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ដេវិនស៍ (Devens) ក្នុងរដ្ឋម៉ាស្សាជូសេតស៍អស់រយៈពេល ១៥ខែ និងផ្ទេរទៅអនុវត្តន៍ទោសបន្តនៅមជ្ឈមណ្ឌលមួយក្នុងទីក្រុង ប្រ៊ូឃ្លីន (Brooklyn) និងត្រូវតុលាការកំណត់ឲ្យដោះលែងលោកពេញលេញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។
គួរបញ្ជាក់ថា លោក David Weiner អាយុ ៥៤ឆ្នាំ គឺជាអតីតសមាជិកសភានៃបក្សប្រជាធិបតេយ្យមកពីរដ្ឋញូយ៉ក ដែលបានកាន់តំណែងនេះពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១១។ ទោសទណ្ឌដែលលោកបានទទួល គឺទៅលើការផ្ញើរូបភាពអាសអាភាស និងសារបែបរោល បង្អប់អត្ថន័យល្បួងសុំឲ្យប្រព្រឹត្តអំពើអាសអាភាស ទៅកាន់ក្មេងស្រីមិនទាន់គ្រប់អាយុ៕