
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
វៀតណាម ប្រារព្ធព្រឹត្តិការណ៍បង្ហោះបាឡុងអន្តរជាតិដ៏ធំមួយ មានរយៈពេល០៣ថ្ងៃ (Video Inside)
14-02-2019 18:11
(ហាណូយ)៖ ព្រឹត្តិការណ៍អន្តរជាតិធំមួយនៃការបង្ហោះបាឡុងខ្យល់ បានចាប់ផ្តើមប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍នេះ ក្នុងខេត្ត Lai Chau ភាគខាងជើងប្រទេសវៀតណាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងអំឡុងព្រឹត្តិការណ៍រយៈពេល០៣ថ្ងៃ ដែលធ្វើឡើងក្រោមប្រធានបទ «ទិវានៃក្តីស្រឡាញ់» នេះ ភ្ញៀវទេសចរវៀតណាមផ្ទាល់ក៏ដូចជាទេសចរមកពីបរទេស ទទួលបានឱកាសដើម្បីជិះកម្សាន្តក្នុងបាឡុងធំៗរំលេចជាមួយពណ៌ចម្រុះ ដែលបញ្ជាដោយក្រុមចំនួន០៥ មកពីជប៉ុន ថៃ និងវៀតណាម។
គួរជម្រាបថា កាលពីឆ្នាំទៅមិញ ខេត្ត Lai Chau របស់វៀតណាម ទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបជិតប្រមាណ៣០០,០០០នាក់ ហើយរកចំណូលពីវិស័យទេសចរណ៍បានជាង៤៥០ពាន់លានដុង ដែលជិតស្មើនឹង២០លានដុល្លារអាមេរិក៕