(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតី ដូណាល់ ត្រាំ ចេញបទបញ្ជាសំដៅធានាឲ្យអាមេរិកនៅតែជាប្រទេសនាំមុខគេក្នុងវិស័យបច្ចេកវិទ្យា AI។
២៖ លោក Gordon Banks អតីតអ្នកចាំទីដ៏ឆ្នើមក្នុងវិស័យបាល់ទាត់របស់ចក្រភពអង់គ្លេស ទទួលមរណភាពក្នុងវ័យ៨១ឆ្នាំ។
៣៖ មនុស្សស្លាប់១៧នាក់ ក្នុងគ្រោះអគ្គីភ័យលេបត្របាក់សណ្ឋាគារ នៃទីក្រុងញូដេលីប្រទេសឥណ្ឌា។
៤៖ កងឆ្មាំការពារដែនសមុទ្រប៉ាគីស្ថាន ធ្វើការកម្ទេចចោលគ្រឿងរាប់ទម្ងន់រាប់តោន នៅក្រុង Karachi។
៥៖ ទីក្រុងញូយ៉កប្រារព្ធព្រឹត្តិការណ៍បាញ់កាំជ្រួច ដើម្បីអបអរថ្ងៃបុណ្យចូលឆ្នាំចិន ដែលនៅអាស៊ីបានកន្លងហួសទៅហើយ។
៦៖ មនុស្សម្នានៅឥណ្ឌាត្រៀមរៀបចំគ្រឿងតុបតែងសម្រាប់ទិវានៃក្តីស្រឡាញ់។
៧៖ ប៉ូលិសឥណ្ឌូណេស៊ី ចេញមុខសូមទោសជាសាធារណៈ ជុំវិញករណីក្រុមមន្រ្តីប៉ូលិសរបស់ខ្លួន ប្រើសត្វពស់ទៅបន្លាចជនសង្ស័យម្នាក់Sដើម្បីឲ្យព្រមផ្តល់ចម្លើយសារភាព។