(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ លោក ម៉ាឌូរ៉ូ ប្រកាសបើកជាផ្លូវការសមយុទ្ធយោធាធំបំផុត មិនធ្លាប់មាននៅវេណេស៊ុយអេឡា។
២៖ អ៊ីរ៉ង់ប្រារព្ធគម្រប់ខួប៤០ឆ្នាំនៃបដិវត្តន៍អ៊ីស្លាម។
៣៖ ភ្នំភ្លើង Karangetang នៅខេត្តស៊ូឡាវេស៊ីខាងជើងនៃប្រទេសឥណ្ឌូណេស៊ី ជះកម្អែរផេះយ៉ាងគគុកចុះមកតាមជម្រាលភ្នំ។
៤៖ ស្វាមីភរិយាសិង្ហបុរីមួយគូត្រូវកាត់ទោសដាក់ពន្ធនាគារ ក្រោយបង្ខំឲ្យអ្នកបម្រើជាជនជាតិមីយ៉ាន់ម៉ាផឹកទឹកជូតផ្ទះ និងប្រព្រឹត្តអំពើឃោឃៅជាច្រើនទៀតលើនាង។
៥៖ អូស្ត្រាលី និងបារាំងចុះកិច្ចព្រមព្រៀងតម្លៃជាង ៣៥ពាន់លានដុល្លារ ដើម្បីផលិតនាវាមុជទឹកប្រយុទ្ធសម្រាប់អនាគត។
៦៖ សមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី Amy Klobuchar ក្លាយជាស្ត្រីទីបួនមកពីបក្សប្រជាធិបតេយ្យ ប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតឆ្នាំ២០២០។
៧៖ មេរោគកំណាច Ebola នៅកុងហ្គោមិនទាន់ធូរស្រាលឡើយ ខណៈមនុស្សជាង៥០០នាក់ស្លាប់ និងរាប់រយនាក់ទៀតផ្ទុកជំងឺ។