(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានបង្ហាញការជំទាស់យ៉ាងខ្លាំងចំពោះការបំពេញដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ទៅកាន់តំបន់ជម្លោះព្រំដែនជាមួយជាចិន ដែលឥណ្ឌាហៅថា "Arunachal Pradesh"។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ក្រសួងការបរទេសចិន ថែមទាំងបញ្ជាក់ជំហរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងផងដែរថា មិនដែលទទួលស្គាល់តំបន់ដែលទីក្រុងញូដេលីហៅថា "Arunachal Pradesh" នោះទេ ហើយប្រឆាំងជំទាស់ជាដាច់ខាតនឹងការបំពេញដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌាមកកាន់តំបន់នេះ។
តែទោះជាយ៉ាងនេះក្ដី ក្រសួងការបរទេសចិននៅតែសង្ឃឹមថាភាគីឥណ្ឌានឹងអនុវត្តឡើងនូវកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំង២ ក៏ដូចជាបញ្ឈប់រាល់សកម្មភាពបង្ករឿងបែបនេះតទៅទៀត៕