Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្លើងឆេះ​មជ្ឈមណ្ឌល​នៃក្លឹបបាល់ទាត់​ប្រេស៊ីល Flamengo ផ្តាច់ជីវិត​មនុស្ស​១០នាក់!

08-02-2019 18:26

(ប្រេស៊ីល)៖ អាជ្ញាធរប្រេស៊ីល​នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា មនុស្សយ៉ាងហោច​ណាស់ ១០នាក់​បានស្លាប់ នៅក្នុងគ្រោះអគ្គីភ័យលេបត្របាក់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល​មួយកន្លែង​របស់ក្លឹបបាល់ទាត់ Flamengo ក្នុងទីក្រុង រីយ៉ូ (Rio de Janeiro)។ នេះបើ​តាមការចេញ ផ្សាយដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរ​ប្រេស៊ីល មនុស្ស០៣នាក់ទៀតក៏បានរងរបួសផងដែរ ប៉ុន្តែភ្លាមមិនទាន់​មានការបញ្ជាក់ពីមូលហេតុ​ ដែលបានបណ្ដាលឱ្យមា​នអគ្គិភ័យ​នេះនៅឡើយទេ ខណៈអត្តសញ្ញាណ​ជនរងគ្រោះ ក៏មិនទាន់ត្រូវបាន​បញ្ជាក់​នោះដែរ៕