(ការ៉ាកាស់)៖ ឧទ្ធម្ភាគចក្រយោធា​មួយគ្រឿង របស់កងទ័ពអាកាស​វេណេស៊ុយអេឡា បានធ្លាក់នៅរដ្ឋ ខូចេដែស (Cojedes) ភាគខាងលិច​ប្រទេស នៅក្នុងការធ្វើ​សមយុទ្ធយោធា​ដែន​អាកាស​មួយ ក្នុងន័យត្រៀម​ទប់ទល់ការឈ្លាន​ពីសំណាក់​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​អាមេរិក។ នេះបើតាម​ការចេញ​ផ្សាយដោយ Sputnik នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។

គួរបញ្ជាក់ថា នៅក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រខាងលើនេះ គឺពុំបានបណ្តាលឲ្យ​នរណាម្នាក់​បាត់បង់ជីវិតឡើយ ប៉ុន្តែយោធា០៥បានរងរបួសធ្ងន់ និងកំពុងសម្រាក​ព្យាបាល។ ឧទ្ធម្ភាគចក្រដែលធ្លាក់នោះ គឺជាប្រភេទ MI 35 ដែលជាផលិតផល​របស់រុស្ស៊ី ប៉ុន្តែក្រោយ​ការធ្លាក់ភ្លាមៗកាលពី​ថ្ងៃទី០៥ ខែកុម្ភៈនោះ ព័ត៌មាន​ពុំត្រូវបាន​ចេញផ្សាយជា​សាធារណៈនោះ​ឡើយ៕