សារព័ត៌មាន CNN៖ កិច្ចប្រជុំកំពូលលើកទីពីររវាង លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន នឹងធ្វើឡើងនៅវៀតណាម (Video Inside)
01-02-2019 09:23
(វ៉ាស៊ីនតោន)៖ យោងតាមប្រភពព័ត៌មានជិតស្និទ្ធនឹងការរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជំនួបលើកទីពីររវាងមេដឹកនាំទាំងពីរ នឹងធ្វើឡើងនៅប្រទេសវៀតណាមនៅចុងខែកុម្ភៈនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩
កន្លងមកនេះ វៀតណាមត្រូវមនុស្សភាគច្រើនសន្និដ្ឋានថា គឺជាទីតាំងដែលកិច្ចប្រជុំកំពូលលើកទីពីររវាង លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន នឹងរៀបចំឡើង ខណៈសេតវិមានអាមេរិកបានប្រកាសឲ្យដឹងពីជំនួបកំពូលនេះ កាលពីពាក់កណ្តាលខែមករា ក្រោយពីប្រធានកិច្ចចរចានុយក្លេអ៊ែរកូរ៉េខាងជើង លោក គីម យ៉ុងចុល បានមកទស្សនកិច្ចនៅវ៉ាស៊ីនតោន។
គួរជម្រាបថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ក៏បានបង្ហើបឲ្យដឹងផងដែរថា កិច្ចប្រជុំកំពូលខាងលើនឹងប្រព្រឹត្តទៅនៅក្នុងតំបន់អាស៊ី៕