(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ព្រះចៅស៊ូលតង់ Abdullah ស្បថឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រទី១៦នៃសហព័ន្ធម៉ាឡេស៊ី។
២៖ ចៅក្រមតុលាការ ICC ដែលចង់ស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមអាមេរិក នៅអាហ្វហ្គានីស្ថាននោះបានប្រកាសលាលែងពីតំណែងក្រោយរងការព្រមាន។
៣៖ ទីបំផុតអង្គការ NASA វិលទៅរកដំណើរការឡើងវិញ ក្រោយពីបុគ្គលិកនានាផ្អាកការងារមួយរយៈពេលបិទទ្វាររដ្ឋាភិបាលសហព័ន្ធ។
៤៖ រកឃើញសាកសពកើនដល់៩៩នាក់ ក្រោយមហន្តរាយបាក់ទំនប់រ៉ែនៅប្រេស៊ីល ខណៈ២៥៩នាក់ទៀតបន្តបាត់ខ្លួន។
៥៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បញ្ចេញយន្តហោះដ្រូននិងមីស៊ីលប្រដេញថ្មីៗ ដែលផលិតដោយផ្ទាល់ដៃ។
៦៖ សីតុណ្ហភាពក្នុងតំបន់កណ្តាលភាគខាងជើង (Midwest) នៃសហរដ្ឋអាមេរិក ចុះត្រជាក់ខ្លាំងដូចនៅតំបន់ប៉ូល។
៧៖ យានអវកាសចិន Chang'e-4 និងយាន Yutu-2 ដែលវានាំយកទៅជាមួយ ទើបតែភ្ញាក់ឡើងវិញ ក្រោយឆ្លងកាត់ពេលរាត្រីដ៏ត្រជាក់រយៈពេល០២សប្តាហ៍នៅលើឋានព្រះច័ន្ទ។