(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក Donald Trumpបាន ធ្វើកិច្ចសន្ទនាតាមទូរសព្ទជាមួយលោកJuan Guaido មេដឹកនាំបក្សប្រឆាំងនៃប្រទេស វ៉េណេហ្ស៊ូអេឡា នាថ្ងៃពុធនេះ ដើម្បីបង្ហាញការគាំទ្រចំពោះការប្រកាសរបស់លោក Guaido ក្នុងតំណែងជាប្រធានាធិបតី នេះបើយោងតាមប្រភពពីសេតវិមាន។
សេតវិមានបានឱ្យដឹងថា "ប្រធានាធិបតី Donald Trump នៅថ្ងៃនេះបាននិយាយជាមួយលោកប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេស វេណាហ្ស៊ូអេឡា លោក Juan Guaido ដើម្បីអបអរសាទរចំពោះការសន្មតជាប្រវត្តិសាស្ត្ររបស់លោក ក្នុងការកាន់តំណែងប្រធានាធិបតី និងដើម្បីគាំទ្រយ៉ាងពេញទំហឹង ចំពោះការប្រយុទ្ធដើម្បីស្តារប្រជាធិបតេយ្យឡើងវិញ។
រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន បានទទួលស្គាល់សេចក្តីប្រកាសរបស់លោក Guaido ដើម្បីដឹកនាំប្រទេស វេណេហ្សូអេឡា ប៉ុន្តែលោកប្រធានាធិបតី Nicolas Maduro ដែលនៅតែបន្តគ្រប់គ្រងលើកម្លាំងយោធា និងប៉ូលិស បាននិយាយថា លោក Guaido គឺជាផ្នែកមួយនៃផែនការរដ្ឋប្រហារ ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ តុលាការជាន់ខ្ពស់គាំទ្ររដ្ឋាភិបាល បានហាមឃាត់សកម្មភាពលោក Guaido ដែលកំពុងអំពាវនាវឱ្យមានការតវ៉ាទ្រង់ទ្រាយធំតាមដងផ្លូវប្រឆាំងលោក Maduroនៅសប្ដាហ៍នេះ ប្រសើរជាងរត់ចេញទៅក្រៅប្រទេស៕