(រីយ៉ូ)៖ ចំនួនសាកសពមនុស្សស្លាប់ ដោយសារគ្រោះមហន្តរាយបាក់ទំនប់ទឹកនៅកន្លែងរុករករ៉ែមួយកន្លែងក្នុងទីក្រុង ប្រ៊ូម៉ាឌីញ៉ូ (Brumadinho) នៃរដ្ឋ មីណាស់ ហ្គែរ៉េស (Minas Gerais) បានកើនដល់ ៨៤នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។
យ៉ាងណាអាជ្ញាធរក្នុងតំបន់កើតហេតុ បានបង្ហាញក្តីព្រួយបារម្ភថា តួលេខខាងលើអាចនឹងកើនឡើងខ្ពស់ថែមទៀត ដោយសារតែមនុស្សប្រមាណ ២៧៦នាក់ទៀតនៅតែបន្តបាត់ខ្លួន។ ទន្ទឹមនឹងនេះក្រុមសង្រ្គោះក៏បានរកឃើញ អ្នកនៅរស់រាន្តមានជីវិតចំនួន ១៩២នាក់ផងដែរ។
គួរជម្រាបថា ទំនប់ខាងលើដែលមានផ្ទុកកាកសំណល់គីមីយ៉ាងហោចណាស់១៣លានម៉ែត្រគូបត្រូវគេវាយតម្លៃថា បានបង្កការបំផ្លិចបំផ្លាញលើផ្ទៃដីទំហំប្រហែល ១២៥ហិកតា៕