(លីម៉ា)៖ អាជ្ញាធរប៉េរូបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់ និង ៣៤នាក់រងរបួសនៅក្នុងគ្រោះថ្នាក់រអិលបាក់ដី និងល្បាប់ភក់សង្កត់សណ្ឋាគារ មួយកន្លែង ចំពេលមនុស្សម្នាជាច្រើននាក់កំពុងរួមពិធីមង្គលការ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរប៉េរូ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ ១១នាក់ និង៤នាក់ជាបុរស ហើយមនុស្ស ៣៤នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ។ ប៉ុន្តែកូនក្រមុំ និងកូនកំលោះ មិនបានរងបួសធ្ងន់ធ្ងរអ្វីនោះទេ ខណៈប្រជាជន និងអាជ្ញាធរនៅក្នុងទីក្រុង អាចានខេយ (Abancay) កំពុងជួយសង្រ្គោះមនុស្សដែលកំពុងជាប់នៅក្រោមគំនរបាក់បែក និងល្បាប់ភក់។
គួរបញ្ជាក់ថា គ្រោះរអិលបាក់ដីខាងលើបានកើតឡើងលើសណ្ឋាគារមួយឈ្មោះ អាល់ហាំប្រា (Alhambra) ស្ថិតក្នុងទីក្រុង Abancay ហើយសណ្ឋាគារនេះត្រូវបានសាងសង់ឡើងនៅជិតកូនភ្នំមួយ ដែលមានទេសភាពស្អាតបែបធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី៕