(ប៊ែរឡាំង)៖ អាជ្ញាធរអាល្លឺម៉ង់បានឲ្យដឹងថា មនុស្សប្រហែល៥០០នាក់ត្រូវបានជម្លៀសខ្លួនចេញពីក្នុងរថភ្លើងមួយខ្សែ នៅឯស្ថានីយ Frankfurt South នៃទីក្រុង Frankfurt ខណៈកន្លែងឈររង់ចាំរថភ្លើងលេខ៥ និងលេខ៦ របស់ស្ថានីយក៏ត្រូវបានបិទជាបណ្តោះអាសន្នផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។
គួរជម្រាបថា មនុស្សទាំងអស់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ខណៈក្រុមសមត្ថកិច្ចជំនាញរបស់អាល្លឺម៉ង់កំពុងធ្វើការឆែកឆេររថភ្លើងខាងលើ។ ទន្ទឹមនឹងនេះប៉ូលិសបានអំពាវនាវដល់ប្រជាជនដែលនៅតំបន់ជុំវិញនោះ កុំមានការភ័យស្លន់ស្លោរ៕