(ម៉ាឌ្រីដ)៖ តារាបាល់ទាត់ឆ្នេីមលំដាប់លេខ២ពិភពលោក Cristiano Ronaldo បានយល់ព្រមបង់ប្រាក់ចំនួន ១៨.៨លានអឺរ៉ូ ដេីម្បីនានៅក្រៅឃុំពីស្ថានទម្ងន់ទោសជាប់ពន្ធនាគាររយ:ពេល ២៣ខែនៅប្រទេសអេស្ប៉ាញ ពីបទគេចពន្ធកាលពីអំឡុងឆ្នាំ២០១១ និងឆ្នាំ២០១៤
ក្នុងសវនការរយ:ពេល ៤០នាទីក្នុងតុលាការដែលស្ថិតក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញនាព្រឹកថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ នេះ បុរសវ័យ៣៣ឆ្នាំ Ronaldo បានទទួលយកការផាកពិន័យទាំងអស់ ជុំវិញប្រាក់ចំណូលដែលបានពីការលក់រូបភាពគេចវេសមិនបានបង់ពន្ធ (tax fraud) ក្នុងរយ:ពេល៩ឆ្នាំលេងអោយក្លឹប Real Madrid
ច្បាប់នៅប្រទេសអេស្ប៉ាញ ស្ថានទម្ងន់ទោសក្រោម ២ឆ្នាំ ជនជាប់ចោទមានសិទ្ធិបង់ប្រាក់នៅក្រៅឃុំ និងមិនជាប់ពន្ធនាគារបាន
ក្នុងសវនការព្រឹកមិញនេះ ក្រៅពី Ronaldo ដែលដំណេីរដោយមិត្តស្រី Georgina Rodriguez គេក៏ឃេីញមានអតីតមិត្តរួមក្រុម Real Madrid, Xabi Alonso ផងដែរ ជុំវិញការចោទប្រកាន់ដូចគ្នា ដែលអាចជាប់ពន្ធនាគារដល់ទៅ៥ឆ្នាំ៕