(ម៉ូស្គូ)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល បានសន្យាគំាទ្រ និងការពារគ្នាទៅវិញទៅមកដូចដែលប្រទេសទាំង២ បានធ្វើកន្លងមកក្នុងនាមជាសមាជិកអង្គការណាតូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។
ការប្ដេជ្ញាចិត្តរបស់លោក ម៉ាក្រុង និងលោកស្រី មឺគែល ធ្វើឡើងនៅក្រោមសន្ធិសញ្ញាថ្មីមួយដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃអង្គារនេះ នៅក្នុងទីក្រុង Aachen ប្រទេសអាល្លឺម៉ង់។ ថ្លែងនាឱកាសនោះដែរ លោកស្រីមឺគែល បានគូសបញ្ជាក់ដូច្នេះ ថា៖ «មាត្រា៤នៃសន្ធិសញ្ញានេះបានចែងថាយើង អាល្លឺម៉ង់ និងបារាំងមានកតាព្វកិច្ចគំាទ្រ និងការពារគ្នាទៅវិញទៅមក ក្នុង នោះរួមមានការប្រើប្រាស់កម្លាំងយោធា ក្នុងករណីមានការគំរាមកំហែងដល់ដែនអធិបតេយ្យភាពរបស់ពួកយើង»។
គួរបញ្ជាក់ថា លោកស្រី អាន់ជែលឡា មឺគែល ក៏បានបង្ហាញពីការគាំទ្រឱ្យអឺរ៉ុបបង្កើតទ័ពរួមមួយរបស់ខ្លួនផងដែរ ដើម្បីគេច ចេញពីការពឹងផ្អែកទាំងស្រុងទៅលើសហរដ្ឋអាមេរិក៕