(ម៉ូស្គូ)៖ យន្ដហោះទម្លាក់គ្រាប់បែកធុន Tu-22M3 មួយគ្រឿងរបស់យោធារុស្ស៊ីបានធ្លាក់អំឡុងពេលចុះចតនៅថ្ងៃអង្គារនេះ
នៅឯមូលដ្ឋានយោធាមួយស្ថិតក្នុងតំបន់ Murmansk ភាគពាយព្យនៃប្រទេស ដោយសម្លាប់យោធា២នាក់ ក្នុងចំណោម៤នាក់ ដែលជិះនៅលើយន្ដហោះនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ យន្ដហោះ Tu-22M3 បានធ្វើការចុះចតក្រោមស្ថានភាពដ៏លំបាក ដោយសារតែមានព្រិកធ្លាក់ច្រើនពេក បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ហោះហើរមួយ។ ប៉ុន្តែ យោធារុស្ស៊ីមិនទាន់បញ្ជាក់លម្អិត ពីមូលហេតុធ្លាក់នៅឡើយទេ ខណៈយោធា២នាក់ទៀតបានរងបួស រីឯការស៊ើបអង្កេតកំពុងធ្វើឡើង។
គួរបញ្ជាក់ថា Tu-22M3 គឺជាយន្ដហោះទម្លាក់គ្រាប់បែករយៈចំងាយដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ១៩៨៩ និងបាន ចូលរួមការវាយប្រហារតាមផ្លូវអាកាសជាច្រើននៅក្នុងប្រទេសស៊ីរី៕