Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​BREAKING NEWS: គ្រោះរញ្ជួយដីកម្រិត៦រ៉ិចទ័រ វាយប្រហារលើកោះភាគកណ្ដាល ប្រទេសឥណ្ឌូណេស៊ី

22-01-2019 09:01

(ហ្សាការតា)៖ គ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័របានវាយប្រហារលើតំបន់ភាគខាងត្បូងទីក្រុង Raba នៃកោះ Sumbawa ស្ថិតនៅភាគកណ្ដាល ប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃអង្គារនេះ។ នេះបើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

យោងតាម USGS គ្រោះរញ្ជួយដីនេះមានជម្រៅ២៥គីឡូម៉ែត្រទៅក្នុងដី និងស្ថិតនៅចំងាយ២១៩គីឡូម៉ែត្រ នៃភាគខាងត្បូងទីក្រុង Raba។ ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេហើយក៏មិនមានការប្រកាសអាសន្ន ពីរលកយក្សស៊ូណាមិដែរ។

គួរជម្រាបថា កាលពីឆ្នាំ២០១៨ ប្រទេសឥណ្ឌូណេស៊ី បានរងគ្រោះដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិជាបន្តបន្ទាប់ដែលបាន ផ្ដាច់ជីវិតមនុស្សច្រើនជាង ៣,០០០នាក់៕