(ឡាសវេហ្គាស់)៖​ កីឡាករប្រដាល់សកល​ Manny Pacquiao បានយកឈ្នះគូប្រជែងដែលជាជនជាតិអាមេរិក​ Adrien Broner ដោយពិន្ទូឯកច្ឆន្ទ​ ដើម្បីគ្រប់គ្រងខ្សែក្រវាត់​ WBA ជាបន្តទៀតនៅថ្ងៃអាទិត្យ​ ទី២០​ ខែមករា​ ឆ្នាំ២០១៩។

ការប្រកួតបានបញ្ចប់១២ទឹកពេញនៅសង្វៀន​ MGM Grand Garden Arena សហរដ្ឋអាមេរិក​ ដោយពិន្ទុឯកច្ឆន្ទ​ ១១៧-១១១​ ១១៦-១១២​ និង​ ១១៦-១១២​ ខណ:អ្នកឈ្នះ​ Pac Man ទទួលបានទឹកប្រាក់២០លានដុល្លារ​ និងអ្នកចាញ់​ Adrien Broner ដែលមានរហស្សនាម​ Problem ទទួលបាន​ ៨លានដុល្លារផងដែរ

សូមទស្សនាវីដេអូពីការប្រកួតទាំងស្រុង៖