(កាប៊ុល)៖ មនុស្សយ៉ាងតិច០៨នាក់បានបាត់បង់ជីវិត និង​១០នាក់បានរងរបួស នៅពេល​ក្រុមសកម្មប្រយុទ្ធបានបើកការវាយ​ប្រហារទៅលើក្បួនយានយន្តដែលដឹកអភិបាលខេត្ត Logar ភាគកណ្តាលប្រទេសអាហ្វហ្គានីស្ថាន រួមជាមួយ​​ក្រុមមន្រ្តីឯទៀត​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាហ្វហ្គានីស្ថាន លោកអភិបាលខេត្ត Logar ពុំបានទទួលរងគ្រោះថ្នាក់ក្នុង​ហេតុការណ៍​ខាងលើឡើយ ខណៈ​ចលនាក្រុមសកម្មប្រយុទ្ធតាលីបង់ បានចេញមុខធ្វើការអះអាងថា ពួកគេជាអ្នកនៅពីក្រោយសកម្ម​ភាព​ឆ្មក់វាយប្រហារនេះ។

គួរជម្រាបថា ប្រទេសអាហ្វហ្គានីស្ថាន បានធ្លាក់ក្នុងបញ្ហាអស្ថិរភាពនយោបាយ សង្គម និងសន្តិសុខ ដោយសារតែសកម្មភាព​របស់​ក្រុមសកម្មប្រយុទ្ធនិងក្រុមភេរវករជាច្រើន រួមមានទាំង​​ពួក ISIS៕​