(ឡាសវេហ្គាស់)៖ កីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao បានយកឈ្នះគូប្រជែងជនជាតិអាមេរិក Adrienne Broner ដោយពិន្ទុក្នុងចំណោម១២ទឹក នៅថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ និងបន្តគ្រប់គ្រងខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA ដដែល និងទទួលបានទឹកប្រាក់២០លានដុល្លារផងដែរ។
ជេីងខ្លាំងប្រចាំទ្វីបអាស៊ី វ័យ៤០ឆ្នាំ Pac Man បានគ្រប់គ្រងស្ទេីរតែគ្រប់ទឹក ពោលគឺមានប្រៀប និងវ៉ៃចំគោលដៅជាច្រេីន ជាពិសេស Broner វីសសន្លប់ក្នុងទឹកទី៣ និងទឹកទី៧។
តាមរយ:ជ័យជម្នះនៅលេីសង្វៀន MGM Grand Garden នៅអាមេរិកនេះ ធ្វេីអោយកីឡាករកម្ពស់ ១.៦៦ម៉ែត្រ Pacquiao រកបានជ័យជម្នះលេីកទី៦១ដង ចាញ់៧ដង និងស្មេី២ដង ដោយផ្តួលដៃគូអោយសន្លប់បាន៣៩ដង (Knock out) ក្នុងចំណោមប្រកួតសរុប ៧០ដង។
នេះជាការបរាជ័យលេីកទី៤ របស់កីឡាករអាមេរិក Adrien Broner ដែលប្អូន Pacquiao ១១ឆ្នាំ ស្មេី១ និងធ្លាប់ផ្តួលដៃគូសន្លប់២៤ដង មិនប្រកាសលទ្ធផលម្តងក្នុងចំណោមប្រកួតបាន៣៩ដង៕