(ឈីលី)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់៦.៨រ៉ិចទ័រ បានវាយប្រហារមកលើបណ្តោយឆ្នេរនៃប្រទេសឈីលី ប៉ុន្តែទំនងមិនបានបង្កការគំរាមកំហែងអ្វីឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករាឆ្នាំ២០១៩។
ចំណុចរំញ័រនៃរញ្ជួយដីខាងលើបានកើតឡើងក្រោមបាតសមុទ្រ នៅចម្ងាយ២៩គីឡូម៉ែត្រពីទីក្រុង Coquimbo ជាមួយជម្រៅប្រហែល៥៤គីឡូម៉ែត្រ។ ខណៈភ្លាមៗបែបនេះ មិនទាន់ឃើញមានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះ ឬការបំផ្លិចបំផ្លាញដែលបង្កឡើងដោយគ្រោះរញ្ជួយដីនេះឡើយ ហើយក៏ពុំមានការប្រកាសអាសន្នពីរលកយយក្សស៊ូណាមិនោះដែរ។
គួរជម្រាបថា ប្រទេសឈីលី មានទីតាំងនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ជាទីដែលសកម្មភាពរញ្ជួយផែនដីប្រមាណ៩០ភាគរយនៅលើពិភពលោកតែងកើតមានឡើង៕