(ឡាសវេហ្គាស់)៖ កីឡាករប្រដាល់សកល Manny Pacquiao នឹងឡើងសង្វៀនព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩ ព្រឹកនេះ ដើម្បីការពារខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA ដោយប៉ះជើងខ្លាំងអាមេរិក Adrienne Broner។
ក្នុងជំនួបលើកទី១ រវាងជើងខ្លាំងទាំងពីរនេះ នឹងធ្វើឡើងនៅសង្វៀន MGM Grand Garden Arena ស្ថិតក្នុងទីក្រុង Las Vegas រដ្ឋ Naveda សហរដ្ឋអាមេរិក ជាទីដែល Pac Man ធ្លាប់ចាញ់ Floyd Mayweather ដោយពិន្ទុមិនឯកច្ឆ័ន្ទ និងចម្រូងចម្រាសបំផុតកាលឆ្នាំ២០១៥។
នេះក៏ជាលើកទី១ ផងដែរ ដែល Manny Pacquiao ឡើងការពារខ្សែក្រវាត់ WBA គិតចាប់តាំងពីដណ្តើមបានពីកីឡាករអាហ្សង់ទីន Lucas Mattysse ក្នុងខែកក្កដា ឆ្នាំ២០១៨ ដោយសន្លប់ក្នុងទឹកទី៧។
គូដណ្តើមខ្សែក្រវាត់រវាង Manny Pacquiao ប៉ះកីឡាករវ័យ២៩ឆ្នាំ Adrien Broner អាចចាប់ផ្តើមនៅចន្លោះម៉ោង ១០-១២ព្រឹកដែលជាគូឯកចុងក្រោយគេ៕