(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះ មានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ជំនួបកំពូលជាលើកទី២រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅចុងខែកុម្ភៈខាងមុខ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថាទីក្រុងហាណូយ ប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលនេះ៕
២៖ យន្ដហោះប្រភេទស្លាបចាក់លើកដំបូងរបស់ចិន សម្រាប់ការហោះហើរល្បាតទៅតំបន់ប៉ូលដែលមានឈ្មោះថា ឥន្ទ្រីព្រិល (Snow Eagle) 601 បានចុះចតនៅឯស្ថានីយ ឃុនលុន (Kunlun) នៅថ្ងៃសុក្រសប្ដាហ៍នេះ ស្ថិតនៅតំបន់ប៉ូលខាងត្បូងនៃភពផែនដី៕
៣៖ អភិបាលរដ្ឋហ៊ីដាលហ្គោ (Hidalgo) លោក អូម៉ារ ហ្វាយ៉ាដ (Omar Fayad) បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ និង ៥៤នាក់ផ្សេងទៀតបាន រងរបួសនៅក្នុងហេតុការណ៍ផ្ទុះឆេះបំពង់ប្រេងដ៏សម្បើមមួយ នៅភាគកណ្ដាលប្រទេសម៉ិចស៊ីកូ៕
៤៖ កំពូលមហាសេដ្ឋីនៅក្នុងប្រទេសហ្វីលីពីន លោក តៃផេន ហិនរី ស៊ីស៊ឺ (Taipan Henry Sy Sr.) បានទទួលមរណភាពហើយក្នុងវ័យ ៩៤ឆ្នាំ នៅព្រឹកថ្ងៃសៅរ៍នេះតែម្តង៕
៥៖ អង្គការ NASA នៅថ្ងៃសុក្រសប្ដាហ៍នេះ បានឱ្យដឹងថាទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក និងចិន កំពុងសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងក្នុងបេសកកម្មរុករកនៅលើឋានព្រះចន្ទ។ ប៉ុន្តែ ការប្រកាសនេះធ្វើឡើងនៅចំពេលរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងរឹតត្បិតការផ្ទេរបច្ចេកវិទ្យាទៅឱ្យចិន៕
៦៖ ដ្ឋាភិបាលរុស្ស៊ីបានចាត់ទុកថាកម្មវិធីយុទ្ធសាស្ត្រ Missile Defense Review (MDR) របស់សហរដ្ឋអាមេរិកគឺជាចេតនាបង្ករឿងដោយ បើកចំហ ហើយថាវាមានតែបង្កឱ្យមានការរត់ប្រណំាងសព្វាវុធនៃសង្រ្គាមត្រជាក់ផ្ទុះឡើងជាថ្មីតែប៉ុណ្ណោះ៕