(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ផ្ទុះភ្នំភ្លើងនៅលើកោះ Kuchinoerabu ភាគនិរតីប្រទេសជប៉ុន។

២៖ ព្យុះខ្សាច់វាយលុកខេត្ត Hawalli ប្រទេសគុយវែត។

៣៖ ម្នាក់ស្លាប់និងម្នាក់ទៀតបាត់ខ្លួន បន្ទាប់ពីទូកនេសាទកូរ៉េខាងត្បូងមួយគ្រឿង​ត្រូវភ្លើងឆាបឆេះ។

៤៖ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ ទទួលដំណើរទស្សនកិច្ច​​ប្រធានាធិបតីក្រូអាត​ លោកស្រី Kolinda Grabar-Kitarovic​ នៅរដ្ឋធានីអង់ការ៉ា។

៥៖ ពិព័រណ៍យានយន្ត 2019 North American International Auto Show ប្រារព្ធឡើងនៅទីក្រុង Detroit សហរដ្ឋ​អាមេរិក​។

៦៖ កងនាវាចម្បាំងចិនចូលចតធ្វើទស្សនកិច្ចនៅ រដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន។

៧៖ នាវាចម្បាំងអាមេរិកនិងអង់គ្លេស បញ្ចប់ការធ្វើសមយុទ្ធរួមគ្នារយៈពេល៦ថ្ងៃ នៅលើដែនសមុទ្រចិនខាងត្បូង។