Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គការសហប្រជាជាតិ៖ មនុស្សស្លាប់ជិត៩០០នាក់ ព្រោះតែអំពើហិង្សាយ៉ាងអាក្រក់នៅ​​ប្រទេស​កុង​ហ្គោ កាលពី​ចុង​ឆ្នាំ​មុន​ (Video Inside)

16-01-2019 21:57

(យូអិន)៖ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងនាថ្ងៃពុធនេះថា មនុស្សយ៉ាងតិច​៨៩០នាក់ បានបាត់បង់ជីវិត ដោយសារ​តែ​​ការផ្ទុះអំពើហិង្សារវាងសហគមន៍ជនជាតិដើមភាគតិច នៅឯខាងលិច​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ កាលពីខែ​ធ្នូ​កន្លង​ទៅ។ នេះបើតាមការ​ដក​ស្រង់ការផ្សាយចេញពទីភ្នាក់ងារព័ត័មានបារាំង AFP នៅយប់ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។

បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យសិទ្ធិមនុស្ស UN មនុស្សយ៉ាងហោចណាស់​ចំនួន៨៩០នាក់ បាន​ស្លាប់​ក្នុង​ចន្លោះ​ថ្ងៃទី១៦និងទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិចំនួន៤ក្នុងតំបន់ Yumbi នៃខេត្ត Mai-Ndombe ភាគខាងលិចប្រទេសកុងហ្គោ ​ដោយ​សារការផ្ទុះហិង្សាប៉ះទង្គិចគ្នារវាង​សហគមន៍ជនជាតិ Banunu និង Batende។

ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើថា ខ្លួនក៏បានបើកការស៊ើប​អង្កេតទៅលើការរីករាលដាលនៃអំពើហិង្សាដ៏អាក្រក់នេះផងដែរ៕