(តូក្យូ)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារកោះ គ្យូស៊ុ (Kyushu) ភាគនិរតីប្រទេសជប៉ុន ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ពីការបំផ្លិចបំផ្លាញ ឬជនរងគ្រោះនៅឡើយទេ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩៕