(បាកដាដ)៖ ស្តេចហ៊្សកដានី Abdullah ទី២ នាថ្ងៃចន្ទនេះបានយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅរដ្ឋធានីបាកដាដនៃប្រទេសអ៊ីរ៉ាក់ ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំអ៊ីរ៉ាក់ ជុំវិញការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
ព្រះចៅ Abdullah ទី២ បានយាងមកដល់អាកាសយានដ្ឋានទីក្រុងបាកដាដ ក្រោមការទទួលយ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតីអ៊ីរ៉ាក់ លោក Barham Salih ហើយព្រះអង្គនិងលោក Salih ត្រូវគេរំពឹងថានឹងបើកកិច្ចពិភាក្សាគ្នា ជុំវិញបញ្ហានយោបាយក៏ដូចជាសេដ្ឋកិច្ចសំខាន់ៗ។
គួជម្រាបថា ក្រៅពីនេះ ព្រះចៅ Abdullah ទី២ ក៏នឹងត្រូវយាងជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Adel Abdul Mahdi ផងដែរ ដើម្បីជជែកពីមធ្យោបាយសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។ លើកចុងក្រោយដែលព្រះចៅ Abdullah ទី២ បានយាងមកទស្សនកិច្ចនៅអ៊ីរ៉ាក់ គឺកាលពីឆ្នាំ២០០៨៕