(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាសអាមេរិក SpaceX របស់មហាសេដ្ឋីអាមេរិក អេឡូន ម៉ាសក៍ (Elon Musk) កំពុងគ្រោងកាត់បន្ថយបុគ្គលិករបស់ខ្លួន ១០ភាគរយ ដោយសារប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩។
បច្ចុប្បន្ន SpaceX មានបុគ្គលិកបម្រើការប្រមាណ ៦,០០០នាក់ ហើយក្រុមហ៊ុននឹងផ្តល់ឲ្យបុគ្គលិកដែលរងការប៉ះពាល់នូវប្រាក់ឈ្នួល ០៨សប្តាហ៍យ៉ាងតិចរួមជាមួយនិងអត្តប្រយោជន៍ដទៃៗទៀត ដូចជាការបំពាក់បំប៉នបន្ថែម និងការជួយស្វែងរកការងារថ្មីជាដើម។ ក្រុមហ៊ុន SpaceX បានបញ្ជាក់ថា ការសម្រេចចិត្តនេះ ជារឿងដ៏លំបាកមួយ ប៉ុន្តែវាក៏ជាការចាំបាច់ផងដែរដែលត្រូវធ្វើ។
គួរជម្រាបថា បង្កើតឡើងតាំងពីឆ្នាំ២០០២ ក្រុមហ៊ុន SpaceX ភាគច្រើនរកចំណូលបានពីកិច្ចសន្យា ដែលមានតម្លៃរាប់ពាន់លានដុល្លារជាមួយទីភ្នាក់ងារអវកាស NASA និងការបាញ់បង្ហោះផ្កាយរណប ទាំងផ្នែកឯកជន និងរដ្ឋាភិបាល។ ការកាត់បន្ថយបុគ្គលិកនេះ គឺដោយសារមួយរយៈចុងក្រោយ SpaceX បានជួបប្រទះបញ្ហាមួយចំនួន ក្នុងនោះក៏មានផ្នែកហិរញ្ញវត្ថុផងដែរ៕