(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ចិនចល័តប្រព័ន្ធមីស៊ីលប្រឆាំងនាវា ទៅភាគឦសានប្រទេស ចំពេលអាមេរិកបញ្ជូននាវាចម្បាំងមកសមុទ្រចិនខាងត្បូង។
២៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen តែងតាំងលោក Su Tseng-chang ជានាយករដ្ឋមន្រ្តីថ្មី។
៣៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ស្បថចូលកាន់តំណែងនៅអាណត្តិទីពីរ។
៤៖ ចិនបាញ់បង្ហោះផ្កាយរណប Zhongxing-2D ឡើងទៅគន្លងអវកាស ដើម្បីផ្តល់សេវាផ្សព្វផ្សាយសម្រាប់បណ្តាញវិទ្យុ ស្ថានីយទូរទស្សន៍ និងទូរទស្សន៍ខ្សែកាប។
៥៖ ទីបំផុតតុលាការមីយ៉ាន់ម៉ា ច្រានចោលបណ្តឹងឧទ្ធរណ៍ របស់អ្នកសារព័ត៌មាន Reuters ទាំងពីរនាក់។
៦៖ ស្ថាប័នអង់គ្លេស៖ នៅឆ្នាំ២០៣០ យក្សសេដ្ឋកិច្ចលេខ១លើលោក គឺប្រទេសចិន ខណៈលេខ២វិញ គឺឥណ្ឌា។
៧៖ ប្រធានទីភ្នាក់ងារអវកាសឥណ្ឌា លោក Sivan បើកសន្និសីទសារព័ត៌មានស្តីពីបេសកកម្ម Gaganyaan ដែលសំដៅបញ្ជូនមនុស្សឡើងទីអវកាសនៅខែធ្នូ ឆ្នាំ២០២១។