(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ឡាវប្រគល់រថក្រោះសម័យសហភាពសូវៀតធុន T-34 ចំនួន៣០គ្រឿង​ត្រឡប់មកឲ្យ​រុស្ស៊ីវិញ។

២៖ កែវយឺតអវកាស Hubble ជួបបញ្ហាជាថ្មីម្តងទៀត ចំពេលអង្គការ NASA ត្រូវផ្អាកបុគ្គលិក៩៥ភាគរយ ដោយសារ​បញ្ហា​​បិទ​ទ្វាររដ្ឋាភិបាលអាមេរិក។

៣៖ ​ក្រុមបាតុករបារាំងគ្រោងបង្កឱ្យមានវិបត្តិធនាគារ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលលោក ម៉ាក្រុង។

៤៖ តារាបាល់​បោះ​ NBA អាមេរិកដ៏ល្បី​ឈ្មោះម្នាក់ កំពុងភ័យ​ខ្លាច​ចារកម្ម​តួកគី​លួចធ្វើឃាត។

៥៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ធ្វើសន្និសីទ​សារព័ត៌មានជាលើកដំបូង ដើម្បីបើកទំព័រឆ្នាំថ្មី នៅវិមាន Blue House។​

៦៖ ទិដ្ឋភាពខ្លះៗក្នុងអំឡុងពិព័រណ៌បច្ចេកវិទ្យាអេឡិចត្រូនិច CES នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។

៧៖ លេចព័ត៌មានថាកំពូល​មហាសេដ្ឋី​លេខ១​លើលោក Jeff Bezos កំពុង​មាន​ស្នេហាថ្មី ក្រោយលែង​លះភរិយ​ដែល​ធ្លាប់​រួម​រស់ជាមួយគ្នា​​២៥ឆ្នាំ និង​បានកូន​០៤នាក់។