(ប៉េកាំង)៖ ពេញមួយឆ្នាំ២០១៨ កន្លងទៅ មន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលចិនសរុបចំនួន ៥១នាក់ បានទទួលរងការពិន័យដោយសារតែការល្មើសវិន័យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។
គួរជម្រាបថា មន្រ្តីទាំង៥១នាក់ខាងលើ ស្ថិតក្នុងចំណោមបុគ្គល ៤០៦,០០០នាក់ ដែលបានរងការពិន័យពីគណៈកម្មការវិន័យ របស់គណបក្សកុម្មុយនិសចិនក្នុងឆ្នាំ២០១៨។ សម្រាប់ប្រភេទនៃការពិន័យរួមមាន ការសួរនាំបន្តិចបន្តួច ការដោះដូរតំណែង រហូតដល់ការកាត់ទោសតាមនីតិវិធីតុលាការ ក្នុងករណីធ្ងន់ធ្ងរ។ មន្រ្តីដែលរងពិន័យរាប់សែននាក់នេះត្រូវគេរកឃើញថា មានជាប់ពាន់នឹងបទល្មើសប្រមាណ ៦៣៨,០០០ករណី៕