(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាមេដឹកនាំទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន កំពុងបំពេញដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅក្នុងប្រទេសចិន មុននឹងលោកត្រួវជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗនេះ៕
២៖ ក្រុមហ៊ុនផលិតយន្តហោះប្រភេទ VTOL (ហោះហើរ និងចុះចតស្រដៀងឧទ្ធម្ភាគចក្រ) Bell ដែលកំពុងអភិវឌ្ឍន៍យានជំនិះហោះដឹកអ្នកដំណើរហៅថា «Nexus» បានប្រកាសឲ្យដឹងថា យានជំនិះដ៏អស្ចារ្យដូចក្នុងខ្សែភាពយន្តនេះនឹងត្រូវដាក់ឲ្យធ្វើប្រតិបត្តិការតាមរយៈសេវាតាក់ស៊ី Uber នៅខ្ទង់ឆ្នាំ២០២៥៕
៣៖ ប្រធានាធិបតីតួកគីលោក តៃយីព អឺដូហ្គាន់ បាននិយាយថា មានតែតួកគីប៉ុណ្ណោះដែលសាកសម និងមានសមត្ថភាពការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅស៊ីរី នៅពេលដែលទីក្រុងវ៉ាស៊ីនតោនដកទ័ពចេញទៅផុត។
៤៖ អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលធ្លាប់មានប្រវត្តិជាអ្នកជំនួយធំមួយក្នុងប្រទេសថៃដែរនោះ ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានកំពង់ផែអន្តរជាតិ សានតូវ (Shahtou) ហៅកាត់ថា SICT ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន Hutchison Port Holdings (HPH)៕
៥៖ នាវាដឹកប្រេងមួយគ្រឿងបានឆាបឆេះរហូតដល់ផ្ទុះតែម្តង នៅក្នុងដែនទឹកនៃកោះ ឡេមម៉ា (Lamma) របស់ទីក្រុងហុងកុង ខណៈមនុស្សម្នាក់បានស្លាប់ និង ២១នាក់ទៀត ដែលសុទ្ធសឹងជាសហសេវិកលើនាវានោះ កំពុងរង់ចាំការជួយសង្គ្រោះ៕
៦៖ ចិនបានក្លាយជាប្រទេសទី ៣ លើពិភពលោក ដែលបានបញ្ជាយានទៅចុះចតនៅលើឋានព្រះច័ន្ទ ប៉ុន្តែអ្វីដែលសំខាន់នោះមហាយក្សនៅលេខ ១ ប្រចាំទ្វីបអាស៊ីនេះ បានក្លាយជាប្រទេសដំបូងគេលើផែនដី ដែលបានធ្វើយ៉ាងដូច្នោះ នៅឯផ្ទៃចំហៀងម្ខាងទៀតនៃព្រះច័ន្ទ ដែលសូម្បីតែសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលសុទ្ធតែជាអ្នកនាំមុខខាងវិស័យអវកាសរាប់ទសវត្សរ៍មកនេះ មិនទាន់សម្រេចបាននៅឡើយ៕