(វៀតណាម)៖ ក្រុមមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក ថ្មីៗនេះបានជួបពិភាក្សាជាច្រើនលើកច្រើនសារ ជាមួយនឹងសមភាគីកូរ៉េខាងជើង នៅទីក្រុងហាណូយ ប្រទេសវៀតណាម ហើយបានពិភាក្សាអំពីគម្រោងនៃកិច្ចប្រជុំកំពូលលើកទី២ រវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង, នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៧ មករា ឆ្នាំ២០១៩នេះ។
ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានពិភាក្សាអំពីគម្រោង សម្រាប់ជំនួបកំពូលលើកទី២ របស់លោក ត្រាំ-គីម នៅរដ្ឋធានីរបស់វៀតណាម នេះបញ្ជាក់យ៉ាងច្បាស់ថា វៀតណាម អាចនឹងធ្វើជាម្ចាស់ផ្ទះ នៃជំនួបកំពូលនេះ។
វៀតណាម មានទំនាក់ទំនងការទូត ទាំងជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងជើង, ជាមួយនឹងកូរ៉េខាងជើង បាននឹងកំពុងរក្សាការិយាល័យការទូតខ្លួន នៅក្នុងប្រទេសវៀតណាម ហើយមានសញ្ញាយ៉ាងល្អ នៃប្រទេសកុំម្មុយនីស្តនេះ។
កាលពីថ្ងៃអាទិត្យ, លោក ត្រាំ បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើង កំពុងពិភាក្សាគ្នាអំពីទីតាំង សម្រាប់ជំនួបកំពូលើកទី២។ លោកថា «វានឹងត្រូវប្រកាសនាពេលឆាប់ៗខាងមុខ ហើយពួកគេពិតជាចង់ជួប ហើយយើងនឹងជួបគ្នា ហើយយើងនឹងឃើញនូវអ្វីដែលនឹងកើតឡើង»៕