(មីយ៉ាន់ម៉ា)៖ អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា បានឱ្យដឹងនៅថ្ងៃចន្ទនេះថាយោធាមីយ៉ាន់ម៉ា នឹងបើកប្រតិបត្តិការយោធាបង្ក្រាបក្រុមឧទ្ទាម នៅក្នុងរដ្ឋ Rakhine ដែលជាអ្នកនៅពីក្រោយការវាយប្រហារសម្លាប់ប៉ូលិសបួននាក់នៅឯស្ថានីយប៉ូលិសមួយកាលពីសប្ដាហ៍មុន។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។
យោងតាមអ្នកនាំពាក្យខាងលើដដែល ការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា បានចេញសេចក្ដីណែនាំរួចជាស្រេចដល់កងទ័ពជាតិឱ្យដឹកនាំ ប្រតិបតិ្តការយោធាដើម្បីបង្ក្រាបក្រុមឧទ្ទាមនៅក្នុងរដ្ឋ Rakhine សំដៅស្ដារសន្តិសុខ និងស្ថេរភាពឡើងវិញ។
គួរបញ្ជាក់ថា អំពើហិង្សាបានផ្ទុះឡើងកាលពីសប្ដាហ៍មុនក្នុងរដ្ឋ Rakhine ភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា ក្រោយក្រុមឧទ្ទាមបានបើក ការវាយប្រហារលើស្ថានីយប៉ូលិសមួយកន្លែងនៅក្នុងតំបន់ ដោយផ្ដាច់ជីវិតប៉ូលិស៤នាក់ ជាការសងសឹកទៅនឹងអ្វីដែលពួកគេបានចោទប្រកាន់ថាយោធាមីយ៉ាន់ម៉ាបានប្រើប្រាស់កម្លាំងយោធាដុតបំផ្លាញភូមិស្រុករបស់ពួកគេ៕