(វែលីងតោន)៖ មនុស្សម្នាក់រាប់ពាន់នាក់នៅទូទាំងប្រទេសនូវែលសេឡង់ បាននាំគ្នាបង្ហោះឃ្លីបវីដេអូជាច្រើនបង្ហាញឲ្យ​ឃើញនូវទិដ្ឋភាពគួរឲ្យភ្ញាក់ផ្អើលមួយនៅលើផ្ទៃអាកាស។​ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩។

ក្នុងឃ្លីបវីដេអូទាំងនោះដែលត្រូវបានបង្ហោះតាមបណ្តាញអ៊ីនធើណែត គេឃើញមានដុំបាល់ភ្លើងដ៏ភ្លឺចិញ្ចាច ហោះកាត់​ផ្ទៃ​មេឃនៃប្រទេសនូវែលសេឡង់ ហើយវាបានបង្កការងឿងឆ្ងល់ក៏ដូចជាទស្សន៍ទាយភ្លាមៗថា តើវត្ថុអ្វី... ជាសំរាមអវកាស អាចម៍ផ្កាយ ឬក៏ផ្កាយរណប ដែលបានបង្កជាបាតុភូតគួរឲ្យភ្ញាក់ផ្អើលនេះ។

គួរជម្រាបថា មកទល់ពេលនេះ ពុំមានការបញ្ជាក់ច្បាស់ថា ដុំបាល់ភ្លើងខាងលើគឺជាអ្វីឲ្យប្រាកដឡើយ៕