(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ទិដ្ឋភាពពេលថ្ងៃលិចនៅរដ្ឋធានីណៃពិដោប្រទេសមីយ៉ាន់ម៉ា។

២៖ សត្វក្ងានសជាច្រើនក្បាលធ្វើដំណើរពីតំបន់ស៊ីបេរីប្រទេសរុស្ស៊ី មកកាន់តំបន់ដីសើមនៃទន្លេលឿង​ប្រទេសចិន ដើម្បី​រស់នៅក្នុងអំឡុងរដូវរងា។

៣៖ ​ករណីផ្ទុះអាវុធនៅកន្លែងបោះប៊ូលីង ក្នុងទីក្រុង Torrance នៃរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិក បង្កឲ្យមនុស្ស​ស្លាប់​០៣នាក់និងរបួស០៤នាក់។

៤៖ ប៉ូលិសអូស្ត្រាលី បើកការស៊ើបអង្កេតជុំវិញករណីរកឃើញម្ជុល២ដើមនៅក្នុងផ្លែទំពាំងបាយជូរ។

៥៖ មនុស្ស០៥នាក់របួស ក្នុងហេតុការណ៍ផ្ទុះនៅចំណងរថយន្តក្រុង ក្នុងទីក្រុងសាន់ទីអេហ្គោ ប្រទេសឈីលី។

៦៖ មនុស្ស០៣នាក់ស្លាប់ ដោយសារភ្លើងឆេះអគារស្នាក់នៅ ក្នុងប្រទេសអេស្ប៉ាញ។

៧៖ ព្យុះត្រូពិច Pabuk ផ្តាច់ជីវិតមនុស្សកើនដល់០៣នាក់ និងបង្ខំឲ្យ​ជាង៣៤,០០០នាក់ជម្លៀសខ្លួននៅភាគខាងត្បូង​ប្រទេសថៃ។