Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រលាន​យន្តហោះអន្តរជាតិប៉េកាំងថ្មី​មាន​​រាងដូច​ផ្កាយសមុទ្រ នឹងទទួល​អ្នកដំណើរ​រហូតដល់៧២លាននាក់​នៅ​ឆ្នាំ២០២៥!

05-01-2019 13:43

(ប៉េកាំង)៖ អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិលចិនបានឱ្យដឹងថា អាកាសយានដ្ឋាន​អន្តរជាតិថ្មីក្នុងទីក្រុង​ប៉េកាំង អាចនឹងទទួលបាន​អ្នកដំណើរ​៤៥លាន​នាក់​នៅឆ្នាំ២០២១ និង ៧២លាននាក់​នៅឆ្នាំ២០២៥។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែមករា ឆ្នាំ២០១៩។

អាកាសយានដ្ឋាន​អន្តរជាតិ Beijing Daxing នឹងត្រូវដាក់ឱ្យដំណើរការ​នៅក្នុងឆ្នាំ២០១៩នេះ ហើយវាក៏នឹងក្លាយ​ជាអាកាសយានដ្ឋាន ក្នុងក្រុងដែលធំបំផុត​មួយផងដែរ ដោយ​មានរចនាបថដូចជាសត្វផ្កាយសមុទ្រដូច្នោះដែរ។ អាកាសយានដ្ឋាន​នេះស្ថិតនៅ​ចំងាយ ៤៦គីឡូម៉ែត្រ​ពីភាគខាងត្បូង​ទីក្រុងប៉េកាំង និងត្រូវ​បានសាង សង់​ឡើងក្នុងគោលបំណង​ជួយដល់ដោះស្រាយប​ញ្ហាអ្នកដំណើរ​ច្រើន​ហួសហេតុ សឹងតែ​លើសចំណុះនៅ​ឯ​អាកាសយានដ្ឋានអន្តរជាតិ​រដ្ឋធានីប៉េកាំង ដែលបានទទួល​អ្នកដំណើរជាង ១០០លាននាក់​កាលពីឆ្នាំ២០១៨ កន្លងទៅ។

គួរបញ្ជាក់ថា ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines និង China Southern Airlines នឹងក្លាយជា​អ្នកដឹកជញ្ជូនដ៏សំខាន់ នៅឯអាកាសយានដ្ឋាន​អន្តរជាតិ Beijing Daxing ដែលត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយចរាចរណ៍​អ្នកដំណើរនៅ​ឯអាកាសយាន ដ្ឋានរដ្ឋធានី​ប៉េកាំង ឲ្យធ្លាក់មកនៅ ៨២លាននាក់ក្នុងមួយឆ្នាំវិញ៕