(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន​​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ យានអវកាសចិន «ឆាងអឺទី៤» ធ្វើការចុះចតដោយជោគជ័យ​នៅផ្ទៃចំហៀងម្ខាងទៀតនៃឋានព្រះច័ន្ទ។

២៖ សាកសពមនុស្សកើនដល់៣៧នាក់ ត្រូវបានរកឃើញ​ក្នុង​ករណី​ផ្ទុះហ្គាសរហូតធ្វើឲ្យបាក់រលំអគារនៅប្រទេសរុស្ស៊ី។

៣៖ ​យានអវកាសអាមេរិក ​New Horizon បញ្ចេញរូបភាពសន្លឹកដំបូងនៃ​អាចម៍ផ្កាយរាងចម្លែក Ultima Thule ដែលនៅ​ចុង​ប្រព័ន្ធព្រះអាទិត្យ។

៤៖ រកឃើញ​រូបចម្លាក់បុរាណ​នៅ​ម៉ិចស៊ីកូ ដែល​បកស្បែកមនុស្ស​​យកមក​ស្រោប។

៥៖ ​ព្រឹត្តិការណ៍ប្រកួតចម្លាក់ផ្ទាំងទឹកកក ប្រព្រឹត្តទៅនៅទីក្រុង Harbin នៃខេត្ត Heilongjiang ប្រទេសចិន។

៦៖ រកឃើញសត្វជីងចក់ងាប់មួយក្បាលពេលហែកកញ្ចប់នំ ខណៈក្រុមហ៊ុនផលិតចំណីសិង្ហបុរី IRVINS ចេញមុខសុំ​ទោស​​អតិថិជនភ្លាមៗ។

៧៖ ឥណ្ឌូណេស៊ី៖ ការរុករកប្រអប់ខ្មៅទីពីរនៃ​យន្តហោះ Lion Air ដែលធ្លាក់ស្លាប់​មនុស្ស​ជិត​២០០នាក់ ត្រូវ​​បញ្ចប់​ក្រោយ​ពី​​រក​ពុំ​ឃើញ​សោះ។​