(ម៉ិចស៊ីកូ)៖ វិទ្យាសា្ថន​ជាតិម៉ិចស៊ីកូ សម្រាប់ការសិក្សា​ពីមនុស្សជាតិ និងប្រវត្តិសាស្ត្រ​បានឱ្យដឹងថា ក្រុមអ្នកបុរាណវិទ្យារបស់ខ្លួន​បានរក​ឃើញរូប​ចម្លាក់ព្រះ Xipe Totec ដែលបានត្រូវ​បានគេគោរពបូជា​ ដោយការបកស្បែក​មនុស្សយកមក​ស្លៀកឲ្យ។ នេះបើ​តាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Sputnik ​នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩។

យោងតាម​វិទ្យាសា្ថនខាងលើ​ដដែល រូបចម្លាក់នេះ​ត្រូវបានរកឃើញ​ នៅក្នុង​អំឡុង​ពេល​ធ្វើប្រតិបត្តិការ​រុករកមួយនៅឯ​ប្រាសាទ Popoloca រដ្ឋ Puebla ហើយថ្មចំនួន​ពីរគឺមានលក្ខណៈ​ប្រហែលទៅនឹងលលា​ក្បាលមនុស្ស និងថ្មដទៃទៀត​ គឺស្រដៀងគ្នានឹង​ព្រះ Xipe Totec ដែលជាព្រះ​ដ៏សំខាន់នៅមុនសម័យ​អាណានិគម​អេស្ប៉ាញ។ ថ្មទាំងពីរ​ជាលលា​ក្បាលខាងលើមាន​ប្រវែង ៧០សង់ទីម៉ែត្រ និង មានទម្ងន់ ២០០គីឡូក្រាម។

គួរបញ្ជាក់ថា ក្រុមអ្នកបុរាណវិទ្យាម៉ិចស៊ីកូ​ជឿជាក់ថា ក្រុមបុព្វជិតដែលគោរព​ទីសក្ការៈព្រះ Xipe Totec បានបកស្បែក​មនុស្សយក​មនុស្សស្លៀក ដើម្បីបង្ហាញ​ការគោរពរបស់​ពួកគេ ហើយជនរងគ្រោះ​ត្រូវបានគេបក​ស្បែក ភាគច្រើនគឺជាកងទ័ព​ដែលត្រូវបានជា ឈ្លើយ​សឹក​ក្នុងសង្គ្រាម៕